ថ្ងៃដែលឪពុករបស់ខ្ញុំបានទៅជួបព្រះយេស៊ូវ
ជីតា និងឪពុករបស់ខ្ញុំ ព្រមទាំងបងប្អូនប្រុសរបស់គាត់ សុទ្ធសឹងជាមនុស្សដែលមានចិត្តរឹង។ ពួកគាត់មិនឲ្យតម្លៃ អ្នកដែល “ចូលចិត្តប្រាប់ពួកគាត់ អំពីសេចក្តីជំនឿ”ឡើយ។ ពេលដែលគ្រូពេទ្យបានពិនិត្យរកឃើញថា ឪពុករបស់ខ្ញុំមានជម្ងឺមហារីក ដែលរាលដាលយ៉ាងឆាប់រហ័ស ដែលនឹងបណ្តាលឲ្យគាត់ស្លាប់ ខ្ញុំមានការបារម្ភពីគាត់ណាស់ បានជាខ្ញុំតែងតែនិយាយប្រាប់គាត់ អំពីសេចក្តីស្រឡាញ់របស់ព្រះយេស៊ូវ ឲ្យតែមានឱកាស។ ពេលនោះ ខ្ញុំក៏ជៀសមិនផុតពីត្រូវគាត់បញ្ចប់ការសន្ទនា ដោយពាក្យគួរសម និងម៉ឺងម៉ាត់ថា “ប៉ាដឹងហើយ កូនមិនចាំបាច់ប្រាប់ប៉ាទេ”។
ខ្ញុំក៏បានសន្យាថា នឹងមិននិយាយអំពីរឿងដដែលនោះទៀតទេ ហើយខ្ញុំក៏បានឲ្យកាតមួយឈុត ដែលមានអក្សរនិងរូបភាព ដែលនិយាយអំពីការអត់ទោសបាប ដែលព្រះបានប្រទានមក ដែលគាត់អាចអាននៅពេលណាក៏បាន។ ខ្ញុំក៏បានថ្វាយឪពុករបស់ខ្ញុំ ដាច់ដល់ព្រះអង្គ ហើយក៏បានអធិស្ឋានឲ្យគាត់។ មានមិត្តភ័ក្ររបស់ខ្ញុំម្នាក់ក៏បានទូលសូមព្រះយេស៊ូវ ឲ្យទុកជីវិតឲ្យគាត់បានរស់នៅយូរល្មម នឹងអាចស្គាល់ព្រះអង្គ។
នៅពេលរសៀលថ្ងៃមួយ គេបានទូរស័ព្ទមកប្រាប់ខ្ញុំថា ឪពុករបស់ខ្ញុំបានលាចាកលោកហើយ។ ពេលខ្ញុំទៅទទួលបងប្រុសខ្ញុំ នៅអាកាសយាន្តដ្ឋាន គាត់បានប្រាប់ខ្ញុំថា “ប៉ាបានឲ្យបងនិយាយប្រាប់ឯងថា គាត់បានទូលសូមព្រះយេស៊ូវ ឲ្យអត់ទោសបាបគាត់ហើយ”។ ខ្ញុំក៏សួរគាត់ថា “គាត់បានប្រាប់បងនៅពេលណា?” គាត់ថា “គឺនៅពេលព្រឹក ថ្ងៃដែលគាត់ទៅនៅជាមួយព្រះអង្គ”។ ដូចនេះ ព្រះបានបង្ហាញ “សេចក្តីមេត្តាករុណា” ចំពោះគាត់ ដូចដែលព្រះអង្គបានបង្ហាញចំពោះយើងដែរ(១ធីម៉ូថេ ១:១៦)។
ជួនកាល យើងជជែកគ្នាអំពីដំណឹងល្អ នៅពេលខ្លះ យើងចែកចាយ អំពីរឿងរបស់យើង…
ការធ្លាក់ចុះយ៉ាងគំហុក
បន្ទាប់ពីវិបត្តិសេដ្ឋកិច្ចពិភពលោក បានកើតមានក្នុងឆ្នាំ១៩៣២ ផ្សាហ៊ុនបានខិតខំយ៉ាងលំបាកលំបិនអស់ជាច្រើនឆ្នាំ ដើម្បីធ្វើឲ្យអ្នកវិនិយោគមានទំនុកចិត្ត ចំពោះផ្សាហ៊ុនឡើងវិញ។ បន្ទាប់មក ក្នុងឆ្នាំ១៩៥២ លោកហារី ម៉ាកូវីត(Harry Markowitz) បានឲ្យយោបលថា អ្នកវិនិយោគគួរតែទិញភាគហ៊ុន ឲ្យបានច្រើនកន្លែង គឺទិញនៅក្រុមហ៊ុននេះផង ក្រុមហ៊ុននោះផង។ គាត់បានបង្កើតទ្រឹស្តី សម្រាប់ការជ្រើសរើសភាគហ៊ុន ដែលជួយដល់អ្នកវិនិយោគ ក្នុងពេលដ៏ជាក់លាក់។ ក្នុងឆ្នាំ១៩៩០ លោកម៉ាកូវីត និងមនុស្សពីរនាក់ទៀត បានទទួលពានរង្វាន់ណូបែល ក្នុងផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច សម្រាប់ទ្រឹស្តីរបស់ពួកគេ។
អ្នកដើរតាមព្រះយេស៊ូវខ្លះ ប្រហែលជាមានការភ័យខ្លាច បន្ទាប់ពីមាន “ការធ្លាក់ចុះយ៉ាងគំហុក” ក្នុងជីវិតខ្លួន ដោយមិនដឹងថា ត្រូវរើសបំណែកដែលសេសសល់ ហើយក្រោកឈរឡើងវិញដោយរបៀបណាទេ គឺមិនខុសពីអ្នកវិនិយោគដែលបាក់ស្បាតទាំងនោះឡើយ។ យើងប្រហែលជាប្រើពេលដែលនៅសេសសល់ ដើម្បីរង់ចាំដំណោះស្រាយដ៏អស្ចារ្យណាមួយ ដែលអាចជួយឲ្យយើងមានភាពល្អប្រសើរឡើងវិញ។
តើយើងភ្លេចហើយឬថា ព្រះយេស៊ូវបានប្រទាននូវដំណោះស្រាយឲ្យយើង រួចជាស្រេចហើយ។ ព្រះអង្គបានគ្របបាំងភាពអាម៉ាសយើង ហើយបានរំដោះយើងឲ្យមានសេរីភាព ដើម្បីប្រកបជាមួយព្រះ និងបម្រើព្រះអង្គជារៀងរាល់ថ្ងៃ។ ដោយសារព្រះអង្គបានលះបង់ព្រះជន្ម ហើយបានមានព្រះជន្មរស់ឡើងវិញ នោះយើងអាច “ក្រោកឡើងវិញ”ជាមួយព្រះអង្គ ពេលយើង “ដួលចុះ” ព្រោះ “ទ្រង់សព្វព្រះទ័យនឹងសេចក្តីសប្បុរស”(មីកា ៧:៨,១៨)។
ពេលដែលយើងទទួលជឿព្រះយេស៊ូវ យើងក៏ចាប់ផ្តើមមានទំនាក់ទំនងអស់កល្បជានិច្ចជាមួយព្រះអង្គ។ ព្រះអង្គយាងទៅជាមួយយើង យ៉ាងជិតស្និទ្ធ…
នៅតែរក្សាព្រះបន្ទូលសន្យា
នៅតំបន់មជ្ឈិមបូព៌ាសម័យបុរាណ កិច្ចព្រមព្រៀងរវាងអ្នកធំ(ចៅហ្វាយ ឬស្តេច) និងអ្នកតូច(អ្នកនៅក្រោមបង្គាប់) ត្រូវបានហៅថា កិច្ចព្រមព្រៀងរបស់អ្នកធំ។ កិច្ចព្រមព្រៀងនោះត្រូវបានអនុមតិ ក្នុងពិធីបុណ្យមួយ ដែលតម្រូវឲ្យមានការបូជាសត្វ ហើយពូសសត្វនោះជាពីរចំណែកស្មើគ្នា។ បន្ទាប់មក គេតម្រៀបអវយវៈរបស់សត្វនោះនៅលើដី ជាពីរជួរ ដើម្បីបង្កើតជាផ្លូវដើរ នៅចន្លោះអ្នកទាំងពីរ។ រួចអ្នកធំក៏ដើរកាត់តាមផ្លូវនោះ ទាំងប្រកាស់ជាសាធារណៈថា គាត់នឹងកាន់តាមកិច្ចព្រមព្រៀងនោះ ហើយបើគាត់ធ្វើខុសនឹងកិច្ចព្រមព្រៀងនោះ សូមឲ្យគាត់ស្លាប់ដូចសត្វដែលគេបានបូជានោះដែរ។
ពេលដែលលោកអ័ប្រាហំាបានទូលសូមឲ្យព្រះអម្ចាស់ ផ្តល់ការធានាចំពោះព្រះបន្ទូលសន្យារបស់ព្រះអង្គ ព្រះអង្គក៏បានប្រើនិមិត្តសញ្ញានៃកិច្ចព្រមព្រៀងរបស់អ្នកធំ តាមវប្បធម៌របស់សម័យនោះ ដើម្បីបញ្ជាក់ថា ព្រះអង្គនឹងសម្រេចតាមព្រះបន្ទូលសន្យារបស់ព្រះអង្គ(លោកុប្បត្តិ ១៥)។ ពេលដែលគាត់ឃើញគុកភ្លើងហុយផ្សែង និងចន្លុះឆេះហោះកាត់តាមចន្លោះនៃដុំសាច់ ដែលបានតម្រៀបជាពីរជួរនោះ គាត់ក៏បានដឹងថា ព្រះអង្គកំពុងប្រកាសថា ព្រះអង្គនឹងកាន់តាមសេចក្តីសញ្ញានោះមែន។
សេចក្តីសញ្ញាដែលព្រះបានតាំងជាមួយលោកអ័ប្រាហាំ និងការធានារបស់ព្រះអង្គ ចំពោះសេចក្តីសញ្ញានោះ បានបន្តមកដល់អ្នកដើរតាមព្រះគ្រីស្ទផងដែរ។ ហេតុនេះហើយបានជាសាវ័កប៉ុលបានហៅគ្រីស្ទបរិស័ទថា កូនរបស់លោកអ័ប្រាហាំ ម្តងហើយម្តងទៀត ក្នុងកណ្ឌគម្ពីរសញ្ញាថ្មី ដែលគាត់បាននិពន្ធ(រ៉ូម ៤:១១-១៨ កាឡាទី ៣:២៩)។ ពេលដែលយើងទទួលជឿព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្រ្គោះ នោះយើងបានតាំងសញ្ញាជាមួយព្រះអម្ចាស់ ដោយព្រះអម្ចាស់ជាអ្នកគោរពតាមសេចក្តីសញ្ញានៃសេចក្តីជំនឿរបស់យើង(យ៉ូហាន ១០:២៨-២៩)។
ដោយសារព្រះជាអ្នករក្សាសេចក្តីសង្រ្គោះរបស់យើង នោះយើងអាចទុកចិត្តព្រះអង្គ ដោយថ្វាយជីវិតដាច់ដល់ព្រះអង្គ។-Randy Kilgore
ការរៀនស្រឡាញ់
ពេលដែលលោកហាន អេហ្គេដ(Hans Egede) ទៅតំបន់គ្រីនលែន ដើម្បីធ្វើការជាបេសកជន ក្នុងឆ្នាំ១៧២១ គាត់មិនចេះភាសារបស់ជនជាតិអ៊ីនវីតទេ។ គាត់ច្រើនតែមានអត្តចរិតឆេវឆាវ តែគាត់ខិតខំប្រព្រឹត្តដោយចិត្តសប្បុរស ចំពោះប្រជាជននៅទីនោះ។ ក្នុងឆ្នំា១៧៣៣ ជម្ងឺអុតធំបានរាតត្បាត ក្នុងទឹកដីគ្រីនលែន ហើយឆក់យកជីវិតប្រជាជនអ៊ីនវីតជិត២ភាគបី ហើយភរិយារបស់គាត់ក៏បានស្លាប់ ដោយសារជម្ងឺនោះផងដែរ។ ទុក្ខវេទនានេះ បានកែប្រែអត្តចរិតច្រងេងច្រង៉ាងរបស់លោកអេហ្គេដ ហើយគាត់ក៏បានចាប់ផ្តើមខិតខំមើលថែរប្រជាជនទាំងនោះ ទាំងខាងវិញ្ញាណ និងខាងសាច់ឈាម ដោយមិនគិតពីការនឿយហត់ឡើយ។ ដោយសារជីវិតគាត់បានផ្លាស់ប្រែល្អជាងមុខ គឺបានឆ្លុះបញ្ចាំងអំពីក្តីស្រឡាញ់របស់ព្រះ ដូចដែលគាត់បាននិយាយប្រាប់ប្រជាជនអ៊ីនវីត ហើយទីបំផុត ពួកគេក៏អាចទទួលស្គាល់ថា ព្រះអង្គក៏បានស្រឡាញ់ពួកគេផងដែរ។ ចិត្តរបស់ពួកគេក៏បានងាកបែរមករកព្រះ ទោះបីជាស្ថិតក្នុងទុក្ខវេទនាក៏ដោយ។
អ្នកប្រហែលជាដូចជនជាតិអ៊ីនវីត នៅក្នុងរឿងនេះដែរ ដោយសារមានអ្វីមកបាំងមិនឲ្យអ្នកមើលឃើញព្រះ នៅក្នុងមនុស្សដែលនៅក្បែរអ្នក។ ឬប្រហែលជាអ្នកដូចលោកហាន អេហ្គេត ដែលបានខិតខំបង្ហាញសេចក្តីស្រឡាញ់ដល់អ្នកដទៃ ដោយបង្រៀនគេឲ្យស្គាល់ព្រះ។ ព្រះទ្រង់ជ្រាបថា យើងមានភាពទន់ខ្សោយ និងមានការខ្វះខាត បានជាព្រះអង្គបង្ហាញឲ្យយើងដឹងថា សេចក្តីស្រឡាញ់ជាអ្វី។ ព្រះអង្គបានចាត់ព្រះរាជបុត្រា ព្រះនាមយេស៊ូវគ្រីស្ទ ឲ្យមកសុគតជួសយើង(យ៉ូហាន ៣:១៦)។ នេះហើយជាទំហំនៃសេចក្តីស្រឡាញ់ ដែលព្រះអង្គមានចំពោះយើង។
ព្រះយេស៊ូវជាគំរូនៃសេចក្តីស្រឡាញ់ដ៏ល្អឥតខ្ចោះ ដែលបានបង្ហាញក្នុងបទគម្ពីរកូរិនថូសខ្សែទី១ ជំពូក១៣។ ពេលយើងមើលទៅព្រះអង្គ យើងដឹងថា យើងបានទទួលសេចក្តីស្រឡាញ់ ហើយយើងក៏បានរៀនស្រឡាញ់ព្រះអង្គវិញ។-Randy Kilgore
ស្រឡាញ់តាមព្រះអង្គ
ក្នុងសម័យសង្រ្គាមលោកលើកទី២ លោកដេទ្រិច បុនហូហ្វ័រ(Dietrich Bonhoeffer)អាចជួបគ្រោះថ្នាក់គ្រប់ពេល ក្នុងការស់នៅប្រចាំថ្ងៃ ក្នុងប្រទេសអាឡឺម៉ង់ដែលដឹកនាំដោយលោកអ៊ីត្លែ តែទោះជាយ៉ាងណាក៏ដោយ គាត់នៅតែបន្តរស់នៅទីនោះទៀត។ ពេលខ្ញុំគិតពីរឿងនេះ ខ្ញុំស្រមៃឃើញគាត់រស់នៅ ដោយមានទស្សនៈដូចសាវ័កប៉ុលដែរ គឺទស្សនៈដែលយល់ថា ការបានទៅនៅនគរស្ថានសួគ៌ គឺជាបំណងចិត្តរបស់គាត់ តែការបន្តរស់នៅកន្លែងដែលព្រះអង្គសព្វព្រះទ័យឲ្យនៅ ជាបំណងព្រះទ័យព្រះ(ភីលីព ១:២១)។ ដូចនេះ គាត់ក៏បានបន្តរស់នៅទីនោះទៀត ដែលក្នុងនាមជាគ្រូគង្វាលម្នាក់ គាត់បានដឹកនាំកម្មវិធីថ្វាយបង្គំព្រះ នៅកន្លែងសម្ងាត់ ហើយបានតស៊ូប្រឆាំងនឹងរបបដ៏សាហាវព្រៃផ្សៃរបស់អ៊ីត្លែ។
ទោះបីជាលោកបុនហូហ្វ័រអាចមានគ្រោះថ្នាក់ ជារៀងរាល់ថ្ងៃក៏ដោយ ក៏គាត់នៅតែអាចនិពន្ធសៀវភៅមួយក្បាល មានចំណងជើងថា “ការរស់នៅជាមួយគ្នា” ដែលនិយាយអំពីការងារផ្នែកទទួលស្វាគមន៍។ គាត់បានអនុវត្តតាមគោលការណ៍នៃការទទួលស្វាគមន៍នោះ ពេលដែលគាត់កំពុងរស់នៅ និងធ្វើការក្នុងសហគមន៍សង្ឃកាតូលិក និងនៅពេលដែលគាត់នៅក្នុងមន្ទីឃុំឃាំង។ គាត់បានឆ្លៀតឱកាសបង្ហាញឲ្យគេឃើញព្រះគ្រីស្ទ ក្នុងជីវិតគាត់ ជារៀងរាល់ពេលដែលគាត់ញាំអាហារ ពេលធ្វើការងារ សន្ទនាជាមួយអ្នកដទៃ និងបង្រៀនអ្នកដទៃ គឺសូម្បីតែនៅពេលដែលគាត់កំពុងទទួលរងសំពាធយ៉ាងណាក៏ដោយ។
ព្រះគម្ពីរចោទិយកថា បានចែងថា ព្រះអម្ចាស់បានបង្គាប់ពួកអ៊ីស្រាអែលឲ្យយកតម្រាប់តាមព្រះអង្គ ដោយស្រឡាញ់ និងទទួលស្វាគមន៍អ្នកស្រុកក្រៅ និងស្រ្តីមេម៉ាយ ដូចដែលព្រះអង្គបានបម្រើដល់ពួកអ៊ីស្រាអែលដែលកំពុងចាកចេញពីនគរអេស៊ីព្ទ(១០:១៨-១៩ និក្ខមនំ ២២:២១-២២)។ ព្រះអង្គក៏ស្រឡាញ់យើង ហើយប្រទានកម្លាំងយើង ដោយព្រះវិញ្ញាណរបស់ព្រះអង្គ ដើម្បីបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃ តាមរបៀបជាច្រើនរាប់មិនអស់ជារៀងរាល់ថ្ងៃ ជាពិសេសគឺតាមរយៈពាក្យសម្តី និងការប្រព្រឹត្តដោយសុភាព។
នៅក្នុងដំណើរជីវិតប្រចាំថ្ងៃរបស់យើង តើយើងឃើញនរណាខ្លះ ដែលហាក់ដូចជាកំពុងតែមានភាពឯកកោ…
ប៊ិចដែលអសកម្ម
លោកហារី ទ្រូមិន(Harry Truman) ដែលជាអតីតប្រធានាធិបតីអាមេរិក មានក្បួនមួយសម្រាប់អនុវត្តតាម។ គាត់ថា ចំពោះសំបុត្រណាដែលគាត់បានសរសេរ ទាំងមានកំហឹង គាត់ត្រូវតែទុកវានៅលើតុ ឲ្យបាន២៤ម៉ោងសិន មុននឹងសម្រេចចិត្តផ្ញើរសំបុត្រនោះ។ បើសិនជាគាត់បាន “សម្រួលអារម្មណ៍” បាន២៤ម៉ោងហើយ តែនៅតែមានអារម្មណ៍ខឹងទៀត នោះគាត់នឹងមិនផ្ញើសំបុត្រនោះទៅគេឡើយ។ ជាក់ស្តែង នៅចុងបញ្ចប់នៃជីវិតរបស់លោកទ្រូមិន គាត់បានបន្សល់ទុកនូវសំបុត្រពេញក្នុងថតតុដ៏ធំមួយ ដែលគាត់មិនបានផ្ញើទៅឲ្យគេ។
សព្វថ្ងៃនេះ យើងកំពុងរស់នៅ ក្នុងសម័យដែលមនុស្សអាចទំនាក់ទំនងគ្នា ពីចម្ងាយបានភ្លាមៗ ហើយជាញឹកញាប់ ការពន្យាពេលឲ្យបាន២៤ម៉ោង ដើម្បីរម្ងាប់អារម្មណ៍មុននឹងផ្ញើសារទៅគេ ក៏អាចជួយឲ្យយើងជៀសផុតពីភាពអាម៉ាសផងដែរ។ ក្នុងកណ្ឌគម្ពីរសំបុត្ររបស់សាវ័កយ៉ាកុប យើងឃើញថា គាត់បានលើកឡើងអំពីគ្រោះថ្នាក់នៃការប្រើអណ្តាត ដោយគ្មានការគ្រប់គ្រងឲ្យបានត្រឹមត្រូវ ដែលនេះជាបញ្ហាដែលបានកើតឡើងជាធម្មតា នៅគ្រប់សម័យកាល។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “តែឯអណ្តាតវិញ នោះគ្មានអ្នកណាអាចនឹងផ្សាំងបានឡើយ គឺជារបស់អាក្រក់ដែលទប់មិនបាន ក៏មានពេញដោយពិស ដែលនាំឲ្យស្លាប់”(៣:៨)។ ពេលដែលយើងកំពុងនិយាយដើមគេ និងនិយាយទំាំងកំហឹង នោះមានន័យថា យើងកំពុងតែធ្វើខុសនឹងបំណងព្រះទ័យព្រះហើយ។ អណ្តាតរបស់យើង ប៊ិចរបស់យើង និងសូម្បីតែឃីប៊តរបស់កំព្យូទ័រឬទូរស័ព្ទយើង គួរតែមានភាពអសកម្មឲ្យកាន់តែញឹកញាប់ ពេលដែលយើងមានកំហឹង ហើយយើងគួរអរព្រះគុណព្រះ នៅក្នុងចិត្តយើង សម្រាប់ការដែលព្រះអង្គប្រទាន នូវការគ្រប់គ្រងអារម្មណ៍របស់យើង។ មានពេលជាច្រើនដងពេកហើយ ដែលយើងបានធ្វើឲ្យគេដឹងថាយើងទន់ខ្សោយយ៉ាងណា តាមរយៈពាក្យសម្តីរបស់យើង។
ពេលដែលយើងចង់ធ្វើឲ្យអ្នកដទៃមានការភ្ញាក់ផ្អើល ចំពោះការផ្លាស់ប្រែ ដែលព្រះគ្រីស្ទបានប្រទានក្នុងជីវិតយើង នោះយើងប្រហែលជាគ្រាន់តែគ្រប់គ្រងអណ្តាតរបស់យើង…
នៅកន្លែងដែលយើងមានការភ័យខ្លាច
បន្ទាប់ពីខ្ញុំនិងភរិយារបស់ខ្ញុំ បានរៀបការបាន១២ឆ្នាំហើយ យើងមានការបាក់ទឹកចិត្ត ពេលដែលយើងចង់បានកូនដូចក្តីបំណង តែក្តីសង្ឃឹមរបស់យើងមានការឡើងចុះៗយ៉ាងឆាប់រហ័ស។ មិត្តភ័ក្ររបស់យើងម្នាក់បានព្យាយាម “ពន្យល់” អំពីគំនិតរបស់ព្រះថា “ប្រហែលជាព្រះអង្គជ្រាបថា អ្នកមិនអាចធ្វើជាឪពុកល្អទេ”។ គាត់បានដឹងថា ម្តាយរបស់ខ្ញុំធ្លាប់មានបញ្ហាដ៏លំបាក ដោយសារគាត់ជាមនុស្សឆេវឆាវខ្លាំង។
បន្ទាប់មក ក្នុងរដូវកាលនៃបុណ្យណូអែល ឆ្នាំ១៩៨៨ ខ្ញុំក៏បានដឹងថា ភរិយារបស់ខ្ញុំមានផ្ទៃពោះកូនដំបូងហើយ។ តែពេលនោះ ខ្ញុំខ្លាចមិនបានដូចបំណង។
ក្រោយមក ក្នុងខែសីហាឆ្នាំបន្ទាប់ ខាត់ធ័ររីន(Kathryn) បានចាប់កំណើត ក្លាយជាសមាជិកថ្មីក្នុងគ្រួសារយើង។ ខណៈពេលដែលគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិត កំពុងមើលថែរភរិយារបស់ខ្ញុំ ខាត់ធ័ររីនកំពុងយំក្នុងកញ្ច្រែងកម្តៅទារក។ ខ្ញុំក៏បានដាក់ដៃលើនាងដើម្បីកម្សាន្តចិត្តនាង ហើយម្រាមដៃដ៏តូចល្អិតរបស់នាង ក៏បានក្តោបម្រាមដៃរបស់ខ្ញុំ។ ភ្លាមនោះ ព្រះវិញ្ញាណបរិសុទ្ធក៏បានប៉ះពាល់ចិត្តខ្ញុំ ធ្វើឲ្យខ្ញុំនឹកចាំ អំពីការសង្ស័យដែលខ្ញុំមាន ហើយខ្ញុំក៏បានបង្ហាញសេចក្តីស្រឡាញ់ ដល់កូនតូចនេះ!
ស្រ្តីមេម៉ាយ នៅស្រុកសេរិបតា ក៏ធ្លាប់មានការសង្ស័យដូចនេះផងដែរ។ កូនប្រុសរបស់នាងធ្លាប់ទទួលរងការវាយប្រហារ ពីជម្ងឺដែលអាចឆក់យកជីវិត។ ពេលនាងមានការអស់សង្ឃឹម នាងក៏បានស្រែកយំដាក់លោកអេលីយ៉ាថា “លោកបានមកឯណេះ ដើម្បីរំឭកពីអំពើបាបរបស់ខ្ញុំ ហើយនឹងសំឡាប់កូនខ្ញុំឬ?”(១ពង្សាវតាក្សត្រ ១៧:១៨) ប៉ុន្តែ ព្រះមិនមានផែនការដូចនោះទេ។
យើងបម្រើព្រះមួយអង្គ ដែលមានព្រះចេស្តាខ្លាំងជាងបញ្ហា ដែលយើងជួបប្រទះ ព្រះអង្គសព្វព្រះទ័យនឹងអត់ទោស ស្រឡាញ់ និងផ្សៈផ្សាទំនាក់ទំនង ដែលមានការបែកបាក់រវាងយើងនិងព្រះអង្គ។ ព្រះអង្គមានវត្តមាន ក្នុងទីកន្លែង…
អ្នករវល់ទៅណា?
លោកអេហ្គ័រថុន រីយើសិន យ៉ាំង(Egerton Ryerson Young) ជាបេសកជន ដែលបានធ្វើការបម្រើកុលសម្ព័ន្ធសុលទក នៅប្រទេសកាណាដា ក្នុងទសវត្សរ៍ឆ្នាំ១៧០០។ មេកន្ទ្រាញនៃកុលសម្ព័ន្ធនេះ បានអរគុណលោកយ៉ាំង សម្រាប់ការនាំដំណឹងល្អនៃព្រះគ្រីស្ទ មកប្រាប់ពួកគេ ដែលកាលនោះ គាត់បានស្តាប់ឮដំណឹងល្អជាលើកដំបូង ក្នុងវ័យចាស់ជរា។ ដោយសារគាត់ដឹងថា ព្រះជាព្រះវរបិតារបស់លោកយ៉ាំង ដែលគង់នៅស្ថានសួគ៌ នោះគាត់ក៏បានសួរលោកយ៉ាំងថា “តើការនេះ មានន័យថា ព្រះអង្គជាព្រះវរបិតារបស់ខ្ញុំដែរឬ?” ពេលដែលលោកបេសកជនឆ្លើយថា “បាទ” ហ្វូងមនុស្សដែលមកជួបជុំគ្នានៅក្បែរនោះ ក៏បានស្រែកហូរឡើង។
ទោះយ៉ាងណាក៏ដោយ លោកមេកន្រ្ទាញមិនទាន់និយាយចប់ទេ គាត់បានមានប្រសាសន៍ទៀតថា “ខ្ញុំមិនចង់ខ្វះការគួរសមទេ ប៉ុន្តែ ខ្ញុំយល់ថា … អ្នកហាក់ដូចជាចំណាយពេលយូរណាស់ ទំរាំតែបាន… មកប្រាប់បងប្អូនរបស់អ្នក ដែលរស់នៅក្នុងព្រៃនេះ”។ ពាក្យពេចន៍នេះ បានដក់ជាប់ក្នុងចិត្តរបស់លោកយ៉ាំងជានិច្ច។
មានពេលជាច្រើនដងហើយ ដែលខ្ញុំរវល់តែនឿយណាយនឹងការបត់ចុះឡើងៗ នៅក្នុងជីវិត ដោយគិតអំពីធនធាន សម្រាប់ឈោងចាប់អ្នកដទៃ។ បន្ទាប់មក ព្រះអង្គក៏បានដាស់តឿនខ្ញុំ ឲ្យក្រឡេចមើលជុំវិញខ្លួន ឃើញមានមនុស្សជាច្រើន ដែលមិនទាន់បានឮអំពីព្រះយេស៊ូវ។ ស្ថិតក្នុងពេលនោះ ខ្ញុំនឹកចាំថា ខ្ញុំមានរឿងមួយ សម្រាប់ទៅនិយាយប្រាប់គេ នៅកន្លែងណាដែលខ្ញុំទៅដល់ “ដ្បិតព្រះអម្ចាស់ដដែលនៃគ្រប់គ្នា ទ្រង់មានជាបរិបូរ សម្រាប់អស់អ្នកណា ដែលអំពាវនាវរកទ្រង់ ហើយគ្រប់គ្នា…
ការអស្ចារ្យនៃបុណ្យណូអែល
បន្ទាប់ពីខ្ញុំបានចូលរៀន ក្នុងឆមាសទី១ នៅសាលាព្រះគម្ពីរ ក្រុមគ្រួសាររបស់ខ្ញុំ ក៏បានទទួលសំបុត្រយន្តហោះ សម្រាប់ធ្វើដំណើរត្រឡប់មកផ្ទះវិញ ដើម្បីធ្វើពិធីបុណ្យណូអែលជុំគ្នា។ នៅពេលយប់មុនពេលយើងចេញដំណើរ យើងដឹងថា យើងនៅខ្វះលុយ២០ដុល្លាទៀត សម្រាប់ការធ្វើដំណើរ។ ការចតឡាន ការដឹកជញ្ជូន និងការចំណាយបន្ទាប់បន្សំផ្សេងទៀត ត្រូវចំណាយជាសរុបលើសពី២០ដុល្លា។ យើងក៏បានសម្រេចចិត្តអធិស្ឋាន អំពីបញ្ហានេះ។ ទោះបីជាកូនៗរបស់យើងនៅតូចក៏ដោយ (កូនទី១អាយុ៦ឆ្នាំ និងកូនទី២អាយុ២ឆ្នាំ) ក៏យើងបានឲ្យពួកគេចូលរួមក្នុងការអធិស្ឋានពេលនោះផងដែរ។
ពេលដែលយើងកំពុងអធិស្ឋាន យើងបានឮសម្លេងសម្រឹបជើង តាមផ្លូវដើរនៅខាងក្រៅបន្ទប់របស់យើង ក្នុងអគាអាផាតមិន ហើយបន្ទាប់មក យើងក៏បានឮសម្លេងគេសៀតស្រោមសំបុត្រចូលតាមក្រោមទ្វារ។ ពេលយើងបើកមើលស្រោមសំបុត្រនោះ ក៏ឃើញលុយ៥០ដុល្លា។ កូនស្រីយើងដែលមានអាយុ៦ឆ្នាំ បានបញ្ចេញទឹកមុខងឿងឆ្ងល់ គឺមិនខុសពីខ្ញុំ និងភរិយាខ្ញុំប៉ុន្មានទេ។ ត្រង់ចំណុចនេះ ព្រះដ៏មានចេស្តាបានឆ្លាក់ព្រះនាមព្រះអង្គ ទុកក្នុងចិត្តរបស់ក្មេងស្រីតូចម្នាក់នេះ ខណៈពេលដែលនាងបានឃើញព្រះអង្គឆ្លើយតប ការអធិស្ឋានរបស់យើង យ៉ាងឆាប់រហ័សដូចនេះ។ ហើយពេលនោះ ខ្ញុំក៏អាច “ថ្លែងពីការអស្ចារ្យរបស់ព្រះអង្គ” ដូចស្តេចដាវីឌ ដែលជាអ្នកនិពន្ធបទទំនុកដំកើងនោះផងដែរ(១របាក្សត្រ ១៦:៩)។
យ៉ាងណាមិញ ពេលដែលព្រះយេស៊ូវយាងមកប្រសូត្រ ក្នុងរាត្រីនៃបុណ្យណូអែលដំបូងបំផុត ព្រះដ៏មានចេស្តា ដ៏សព្វពញូញាណ បានឆ្លាក់ព្រះនាមព្រះអង្គ ទុកក្នុងចិត្តនៃមនុស្សជាតិ ដោយធ្វើឲ្យយើងរំភើបចិត្តរកថ្លែងមិនបាន ពេលដែលបានយល់អំពីសេចក្តីសប្បុរសនៃការអត់ទោសបាប និងទទួលក្តីអំណរនៃសេចក្តីស្រឡាញ់ដ៏ឥតលក្ខខ័ណ្ឌ។ កំណើតរបស់ព្រះគ្រីស្ទ ជាចម្លើយសម្រាប់អស់អ្នកដែលត្រូវការសេចក្តីស្រឡាញ់ និងការអត់ទោសបាប។ តើនេះមិនមែនជាការអស្ចារ្យទេឬ?—Randy Kilgore…
សេចក្តីសង្ឃឹមសម្រាប់អ្នកមិនជឿ
នៅកន្លែងធ្វើការ ខ្ញុំតែងតែរកឱកាសនាំមិត្តរួមការងារឲ្យជឿព្រះ។ ការនេះបាននាំឲ្យខ្ញុំយល់ថា ខ្ញុំមានអភ័យឯកសិទ្ធិ នៅក្នុងការសន្ទនាជាមួយមនុស្សដែលមានទស្សនៈផ្សេងៗគ្នា។ ក្នុងចំណោមពួកគេ មានអ្នកខ្លះមិនព្រមទទួលជឿលើព្រះយេស៊ូវឡើយ។ ខ្ញុំបានរកឃើញឧបស័គ្គបីយ៉ាង ដែលរារាំងមិនឲ្យពួកគេជឿលើព្រះគ្រីស្ទ ដើម្បីឲ្យបានទទួលសេចក្តីសង្រ្គោះ។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានដឹងថា មូលហេតុទីមួយ ដែលពួកគេមិនទទួលជឿព្រះ គឺមិនមែនដោយសារពួកគេមិនព្រមជឿថា ព្រះមានមែននេះទេ តែផ្ទុយទៅវិញ គឺដោយសារពួកគេមិនយល់ថា ខ្លួនសក្តិសមនឹងឲ្យព្រះយកព្រះទ័យទុកដាក់ចំពោះខ្លួនទេ។ មូលហេតុទីពីរ ដែលអ្នកខ្លះមិនទទួលជឿព្រះ គឺដោយសារពួកគេជឿថា ខ្លួនមិនសក្តិសមនឹងទទួលការអត់ទោសបាបរបស់ព្រះ។ ត្រង់ចំណុចនេះ បញ្ជាក់ថា មនុស្សយើងច្រើនតែថ្កោលទោសខ្លួនឯង យ៉ាងសាហាវបំផុត។ ចុះចំណែកឯមូលហេតុទីបីវិញ? ត្រង់ចំណុចនេះ ពួកគេឆ្ងល់ថា ហេតុអ្វីបានជាព្រះមិនមានទំនាក់ទំនងជាមួយពួកគេ បើសិនជាព្រះពិតជាមានមែននោះ។
សូមយើងស្វែងយល់ថា ព្រះបន្ទូលព្រះបានឆ្លើយតបយ៉ាងណា ចំពោះមូលហេតុទាំងបីនេះ។ ជាដំបូង សូមយើងសិក្សាអំពីមូលហេតុទី៣ ជាមុន សិន។ ព្រះអម្ចាស់មិនសព្វព្រះទ័យនឹងធ្វើឲ្យមនុស្សមានការភ័ន្តច្រឡំឡើយ។ ព្រះអង្គសន្យាថា ពេលដែលយើងអានព្រះបន្ទូលរបស់ព្រះអង្គ នោះព្រះអង្គនឹងធ្វើឲ្យព្រះបន្ទូលនោះ សម្រេចបំណងព្រះទ័យរបស់ព្រះអង្គជាមិនខាន(អេសាយ ៥៥:១១)។ បានសេចក្តីថា បើសិនជាយើងអានព្រះបន្ទូលព្រះ នោះយើងត្រូវដឹងថា ព្រះអង្គកំពុងមានបន្ទូលមកកាន់យើង តាមរយៈព្រះបន្ទូលរបស់ព្រះអង្គ។
នេះប្រាកដជាមកពីហេតុនេះហើយ បានជាព្រះគម្ពីរបាននិយាយជាញឹកញាប់ អំពីព្រះគុណ និងសេចក្តីមេត្តាករុណា ដែលព្រះអង្គមានចំពោះមនុស្សគ្រប់គ្នា(ខ.៧)។ ព្រះអង្គសព្វព្រះទ័យនឹងអត់ទោសបាប ឲ្យមនុស្សរាល់គ្នា តែយើងមិនងាយនឹងអត់ទោសឲ្យគេ ឲ្យបានដូចព្រះអង្គឡើយ។ ពេលដែលយើងដឹងថា…